Thursday, January 16, 2014

News Today


លោក Yachen Xing អាយុ ២៣​ឆ្នាំ ត្រូវបាន​គេ​ដឹងថា ជា​តារា​ម៉ូ​ដែល​ចិន ដ៏​ពេញនិយម​មួយរូប នៅ​លើ​ប្រព័ន្ធ​អ៉ីន​ធើ​ណេត​នោះ ឥឡូវនេះ មាន​ព័ត៌មាន លេច​ធ្លាយ​ថា លោក Yachen Xing មិនមែនជា មនុស្ស​ប្រុស​នោះទេ តាមពិត​គឺជា​មនុស្ស​ស្រី ដ៏​គួរ​ឲ្យ​ស្រឡាញ់ ម្នាក់​ទៅ​វិញ​។​
​ការ​បែកធ្លាយ​ព័ត៌មាន​នេះ បន្ទាប់ពី​មាន​ការ​ស៊ើប​ដឹង​ថា នាង Yachen Xing ជា​និស្សិត​ម្នាក់ ដែល​កំពុង​សិក្សា នៅ​សាកលវិទ្យាល័យ Fujian Agriculture and Forestry University & School of Arts ផ្នែក Animation ភេទ​ស្រី មាន​កម្ពស់ ១,៧៣​ម៉ែត្រ ហើយ​នាង​ជា​ប្រធាន ក្រុម​បាល់បោះ​ស្ត្រី នៅក្នុង​សាកលវិទ្យាល័យ នេះ​ទៀត​ផង​។  នាង Yachen Xing ជា​តារា​អ៉ីន​ធើ​ណេ​តម្នាក់ ដែល​មាន​អ្នកគាំទ្រ ជា​នារី​យ៉ាងច្រើន ដោយ​ពួកគេ​គិតថា នាង​ជា​វីរៈបុរស​ដ៏​គួរ​ឲ្យ​ស្រឡាញ់ ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ អ្នកគាំទ្រ​ខកចិត្ត​នោះ គឺ​នៅ​ពេល​ដែល​ដឹងថា Yachen Xing គឺជា​មនុស្ស​ស្រី​៕​

No comments:

Post a Comment